(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា អាកាសធាតុនៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ នៅព្រឹកនេះ មានពពកច្រើន កម្លាំងខ្យល់បក់ និងទឹករលកស្ងប់ល្អ។ ចំណែកនៅឆ្នេរអូឈើទាល ខ្យល់ស្ងប់ និងទឹករលកយោលតិចៗ។

ទោះជាយ៉ាងណាលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ដដែល ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»​។​

គួររំលឹកថា ក្រសួងធនធានទឹកបានព្យាករណ៍ អាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មានខ្យល់បក់បោកខ្លាំង នៅលើផ្ទៃសមុទ្រមានរលកខ្ពស់ៗ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន៕​