(ភ្នំពេញ​)៖​ យោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២​៤ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស ​កើតឡើង​ចំនួន​៧​លើក​ (យប់​៤លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៤នាក់​ និងរងរបួសធ្ងន់៤នាក់។

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៥គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង​,​ រថយន្ដធុនធំចំនួន២គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ​បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ១លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​៣នាក់​)​។

នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​ សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៧៥៨គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,៤១២​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​១,៣៤៦​គ្រឿង​៕