(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៤ ខែសីហា​ ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលបាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៨​ករណី​ ឃាត់​មនុស្ស​២៤​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​១៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៩​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ១៥.២​ក្រាម,​ ១​កញ្ចប់​ធំ​ និង​២​កញ្ចប់​តូច​ ​មេ​តំ​ហ្វេ​តា​មីន​(wy) ២.៦៦​ក្រាម​ និង​១​គ្រាប់​កន្លះ​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ​៖ នគរបាលខេត្តកណ្ដាល បង្ក្រា១​ករណីឃាត់ខ្លួនម្នាក់, ខេត្ត​បាត់ដំបង បង្ក្រាប៤ករណី​ឃាត់ខ្លួន៥នាក់​, ​ខេត្តប៉ៃលិន បង្ក្រាប១​ករណី​ឃាត់ខ្លួន​៣នាក់​, ខេត្ត​ព្រះសីហ​នុ បង្ក្រាប១​ករណីឃាត់ខ្លួន២នាក់, ខេត្ត​រត​ន​គី​រី បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់ ​និងខេត្ត​ស្វាយរៀង បង្ក្រាប១​ករណីឃាត់ខ្លួន១​៣​នាក់៕ ​