(រ៉ូម)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៦៣នាក់ ខណៈរាប់រយនាក់ទៀត កំពុងជាប់ក្រោមគំនរអគារនៅឡើយ រង់ចាំការជួយសង្គ្រោះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើងនៅពេលវេលាម៉ោង៣៖៣៦នាទីទៀបភ្លឺ​ ម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាងខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល២០វិនាទី។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕