(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ច ក្រុងព្រះសីហនុចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចយកកាបូប ដែលមានលុយ ២០០០ដុល្លារ ម្សិលមិញនោះ បានលួចហែងគុក នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ រត់ចេញទៅបានហើយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងចាប់ខ្លូន ជនសង្ស័យ យកមកផ្ដន្ទាទោសវិញ។

សូមបញ្ជាក់ថា នាថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ នៅចំណុចក្រុម៩ ភូមិ២ សង្កាត់៣ ជនសង្ស័យម្នាក់ ឈ្មោះ លី ឌាំង អាយុ១៧ឆ្នាំ ដែលបានធ្វើសកម្មភាពលួចកាបូបលុយ បុរសម្នាក់ឈ្មោះ ហុក នន អាយុ៧៩ឆ្នាំ ដោយក្នុងកាបូបនោះមានលុយ ២០០០ដុល្លារ។ ក្រោយមកក៏ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានក្រុងព្រះសីហនុ បានចាប់ខ្លួន ដកហូតបានលុយ១២៣០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿងផងដែរ។ ប៉ុន្តែនៅថ្ងៃនេះជនសង្ស័យ បានលួចរត់គេចខ្លួនតែម្តង ដោយមិនដឹងពីមូលហេតុពិតប្រាកដ ខណៈកម្លាំងនគរបាលកំពុង តាមស្រាវជ្រាវតាមចាប់ខ្លួនត្រឡប់មកវិញ៕