(ភ្នំពេញ)៖ ដោយមើលឃើញយុគសម័យអ៊ីនធឺណិត ការប្រើប្រាស់ព័ត៌មានវិទ្យា នៅតែបន្តមានឥទ្ធិពលខ្លាំង ទៅលើការប្រកបអាជីវកម្ម ជាមួយនិងការប្រើប្រាស់ នូវគ្រឿងអេឡិចត្រូនិចទំនើបៗ ខណៈដែលប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានបង្ហាញពីការរីកចំរើនថ្មីក្នុងវិស័យបច្ចេកវិទ្យាមួយនេះ ទើបធ្វើឲ្យការប្រកួតប្រជែងកាន់តែច្រើនឡើង ដើម្បីឆ្លើយតបពីសមត្ថភាពពិត របស់ស្ថាប័នដែលជា អ្នកផ្គត់ផ្គង់នូវសេវាកម្មប្រភេទនេះ ក្រុមហ៊ុន Campura Triangulum Corporation បានបងើ្កតសិក្ខាសិលាជាមួយនឹងក្រុមហ៊ុន Nutanix ដែលមានឈ្មោះថា «Enterprise Cloud Computing and Hyper-convergence» បានប្រព្រឹត្តិទៅនៅសណ្ឋាគារ សុខាភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

លោក កុសល ដោក ដែលជា Senior Head of Enterprise Professional Services Division របស់ក្រុមហ៊ុន Campura បានសំដែងការគោរពស្វាគមន៍ យ៉ាងកក់ក្តៅទៅកាន់សំណាក់អតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមសិក្ខសាលានាពេលព្រឹកនេះ ហើយលោកបាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Nutanix ដែលបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីអោយអតិថិជនបានយល់ដឹងអំពីអត្ថប្រយោជន៍របស់ផលិតផល Nutanix។

លោកក៏បានបញ្ជាក់បន្ថែមថា Nutanix គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានភាពពេញនិយម និងកំពុងឈានមុខគេលើបច្ចេកវិទ្យា Hyper-convergence។ ក្រុមហ៊ុន Nutanix នឹងកែប្រែរបៀបដែលអតិថិជនទាំងឡាយកំពុងប្រើប្រាស់ 3-Tier Architecture នៅក្នុង DataCenter របស់ពួកគាត់អោយមានភាពរស់រវើក មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងចំណាយពេលវេលាតិចជាងមុន។ មិនត្រឹមតែប៊ុណ្ណោះអតិថិជន អាចចាប់ផ្តើមពីតូចទៅធំ ដោយពង្រើកប្រព័ន្នបច្ចេកវិទ្យា បណ្តើរៗអាស្រ័យទៅលើតម្រូវការអជីវកម្មរបស់គាត់។

ក្នុងពិធីនោះដែរ លោក Say Tiong ដែលជា Systems Engineering Manager, ASEAN របស់ក្រុមហ៊ុន Nutanix បានចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញទូទៅទាក់ទងនឹងសេវា Enterprise Cloud Computing and Hyper-convergence របស់ក្រុមហ៊ុន Nutanix ជូនដល់បណ្ដាអ្នកគ្រប់គ្រងព័ត៌មានវិទ្យា មកពីតាមបណ្ដាស្ថាប័ន គ្រប់វិស័យផ្សេងៗ។ នេះជាការរួមចំណែកក្នុងការអភិវឌ្ឍន វិស័យបច្ចេកវិទ្យានេះ ឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀត។

លោកបានគូសបញ្ជាក់បន្ថែមថា Hyper-convergence គឺជាបច្ចេកវិទ្យាដែលច្របាច់ចូលគ្នាគ្រប់គ្រឿងផ្សំរបស់ 3-Tier Architecture (Compute, Storage, Storage Fabric) អោយទៅជា Solutions តែមួយដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រតិបត្តិការណ៍ជាមួយ Application នានានូវគ្រប់កំរិត។

ជាចុងក្រោយលោកសង្ឃឹមថា អតិថិជននិងយល់ពីអត្ថប្រយោជន៍នេះ ហើយបន្តជួយគាំទ្រផលិតផល Nutanix ដែលមានក្រុមហ៊ុន Campura ជាដៃគូក្នុងការផ្តល់នូវសេវាកម្ម និងដំណោះស្រាយដ៏ល្អ ដល់អតិថិជននាពេលអនាគត៕