(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាជនអនាថាដែលតែងតែដើរផ្លូវ បានសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនេះ ស្ដ្រីជាជនអនាថា ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាប់ របស់កងពលតូចលេខ៧០ បានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ដោយដឹកយកទៅមន្ទីរពេទ្យ។ បច្ចុប្បន្នស្ដ្រីអនាថា និងកូន ក្រោយពីបានសង្គ្រោះពីគ្រូពេទ្យ ហើយមានសុវត្ថិភាពទាំង២នាក់៕

ក្រោយពីសង្គ្រោះហើយ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីអនាថានោះមានឈ្មោះ កែវ ទំ អាយុ២៤ រស់នៅតាមកន្លែងសាធារណៈ រស់អាស័យគេឲ្យហូបមានស្រុកកំណើត ភូមិពរៀង ឃុំព្រែករន្ ទះស្រុកកំពង់លាវ ខេត្តព្រៃវែង ប្តីចុះចោល។ កូនដែលសំរាលបានទំងន់១គីឡូក្រាម។ ខណៈពេលនេះម្តាយ នឹងកូនបានមកដល់មន្ទីពេទ្យបង្អែកពោធិ៍ចិនតុង៕