(ភ្នំពេញ)៖ ធនាគារឯកទេសវីង (Wing) លីមីតធីត ជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេ ក្នុងវិស័យផ្ទេរប្រាក់ចល័ត ផ្តល់ជូនការវេរប្រាក់ទៅកាន់ប្រជាជនទូទៅ ទោះបីជាអ្នកមានគណនីធនាគារ និងអ្នកដែលមិនមានគណនី ធនាគារក៏ដោយ ដែលបានបើកដំណើរការជាផ្លូវការ ក្នុងឆ្នំា ២០០៩ ហើយធនាគារឯកទេសវីង នៅតែបន្តឈានមុខគេលើវិស័យវេរប្រាក់ និងការទូរទាត់បែបអេឡិចត្រូនិច ជូនដល់ប្រទេសកម្ពុជា ដែលមានភ្នាក់ងារវីងគ្របដណ្តប់ ១០០% នៅតាមភូមិស្រុកទូទំាងប្រទេស។

បណ្តាញភ្នាក់ងារ ទំាងអស់បានបម្រើនូវតម្រូវកាសេវាកម្មហិរញ្ញវត្ថុ ជាច្រើននៅក្នុងប្រទេស  ហើយវីងក៏ជាទំរង់មួយ ដែលបានជួយឲ្យប្រជាជនកម្ពុជា ចាប់ផ្តើមអាជីវកម្មខ្នាតតូច ក្នុងនាមជាភ្នាក់ងារវីង (Wing’s Cash Xpress, (WCX))។ ភ្នាក់ងារវីង មិនត្រឹមតែជួយសម្រួលសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជំរុញអោយមានកំណើនអជីវកម្មខា្នតតូច ក៏ដូចជាការបង្កើនសហគ្រិនបន្ថែមទៀត ក្នុងកំណើនប្រជាជនកម្ពុជា ហើយទំាងនេះ ជាការជះឥទ្ធិពលដ៏ល្អមួយមកដល់សេដ្ឋកិច្ចកម្ពុជា។   

ជាមួយគ្នានេះដែរ វីងនៅតែបន្តរក្សានៅស្តង់ដាររបស់ខ្លួន ដើម្បីធានាថា ភ្នាក់ងារវីងទំាងអស់គោរព ឲ្យបានជាប់លាប់នូវគោលការណ៍ណែនំារបស់ក្រុមហ៊ុន ដែលបានកំណត់ នៅពេលដែលភ្នាក់ងារនីមួយៗ បើកអជីវកម្មរបស់ខ្លួននៅក្រោមស្លាកសញ្ញាវីង។

លោក ចូចូ ម៉ាឡូឡូសអគ្គនាយកធនាគារឯកទេសវីង បានឲ្យដឹងថា «យើងរីករាយណាស់នៅពេលដែល វីងមានការជះឥទ្ថិពលនៅក្នុង ការចាប់ផ្តើមគំនិតដើម្បីបង្កើតសហគ្រិន។ យើងបានមើលឃើញការជោគជ័យរបស់អាជីវកម្មភ្នាក់ងារវីង ខណៈពេលពួកគេទំាងនោះជួយក្រុមហ៊ុនអោយសម្រចបាន នូវការប្តេជ្ញាចិត្តរបស់វីង ដែលផ្តល់ជូននូវសេវាកម្ម ងាយស្រួល និងមានសុវត្ថិភាព នៅក្នុងប្រទេស ហើយវាក៏ជួយជំរុញក្រុមហ៊ុនអោយទៅមុខ ក៏ដូចជាបំផុសគំនិតឲ្យក្រុមហ៊ុនបន្តរផ្តល់ជូននូវ សេវាកម្មដែលល្អ និងច្នៃប្រឌិតខ្ពស់ជូនដល់ប្រជាជនអនុវត្ត ជាមួយនឹងភ្នាក់ងារវីងផងដែរ»

លោកបន្ដថា គុណភាពនៃការបើកអាជីវកម្មវីង មិនត្រឹមតែត្រូវបានចាត់ទុកជា អាទិភាពទីមួយនៅក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែដៃគូរភ្នាក់ងារវីងក៏ត្រូវបានចាត់ចូលជា អទិភាពដំបូងគេផងដែរ។ វីងធានាថា ភ្នាក់ងារវីងទំាងអស់គោរពគោលការណ៍ និងការណែនំាក្នុងការបើកអាជីវកម្ម ដែលក្រុមហ៊ុនផ្តល់ជូនអោយគ្រប់ភ្នាក់ងារ។ ផ្នែកមួយនៃគោលការណ៍ បានបញ្ជាក់ថាភ្នាក់ងារ មិន ត្រូវបើអាជីវកម្ម ដែលពាក់ព័ន្ធនឹង ការលក់ ត្បូងពេជ្រ ខ៉ារ៉ាអូខេ ស្ប៉ា ជាពិសេស អាជីវកម្ម ដែលខុសច្បាប់នៅក្នុង ការអនុលោមតាម ច្បាប់កម្ពុជា ជ្រោកក្រោមស្លាកវីងនោះទេ ។

លោកបន្ដថាប្រសិនបើក្នុងករណី ដែលក្រុមហ៊ុន រកឃើញថាភ្នាក់ងារវីង បានរំលោភលើ នីតិវិធី ដែលបាននិយាយរៀបរាប់នៅខាងលើ ហើយក្រុមហ៊ុននឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីទទួលបានព័ត៌មានទាំងអស់ដែលទាក់ទង ទៅនឹង ករណីនេះ។ គុណភាព ពាណិជ្ជកម្ម និងសន្តិសុខគឺជាតម្លៃដែល វីង បន្តលើកកម្ពស់ដល់ភ្នាក់ងារ វីង របស់យើងទាំងអស់»។  
វីងបានបន្តផ្តោត និងជំរុញគោលការណ៍នៃការណែនំាលើអជីវកម្មរបស់ភ្នាក់ងារវីង ដែលបានអនុវត្តតាមច្បាប់របស់កម្ពុជា៕