(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី២៣ ខែសីហានេះ បាននឹងកំពុងចុះពិនិត្យស្ថានភាព សាលាបឋមសិក្សាល្វា និងអនុវិទ្យាល័យ ល្វាលើ ស្ថិតក្នុងឃុំល្វាត្បូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យមើលសមិទ្ធផលនានា ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំងផងដែរ។ ដោយសម្តេចតេជោ សម្រេចផ្តល់ឧបត្ថម្ភការសាងសង់​ទីចាត់ការ១ខ្នង មាន៣បន្ទប់, សាលា១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់, ផ្ទះសម្រាប់គ្រូ៣ល្វែង, ខ្លោងទ្វារ និងរបងជុំវិញសាលា និងបន្ទប់ទឹកមួយចំនួនផងដែរ បើសិនមានការខ្វះខាត។

សូមជំរាបថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញភ្នំពេញ ទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់បញ្ចប់សម្តេចបានឈៀងចូល ទៅរំលឹកអនុស្សាវរីយ៍ចាស់ ដោយចូលទៅលេងផ្ទះលោកយាយម្នាក់ដែលផ្តល់ផ្ទះឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្នាក់រយៈពេលមួយយប់ កាលពីជំនាន់ប៉ុលពត៕