(ភ្នំពេញ)៖ លោក ខៀវ កញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារមួយក្រុម ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៦នេះ ទៅកាន់ប្រទេស អ៉ីរ៉ង់់ រយៈពេល៥ថ្ងៃ ។

យោងតាមការបញ្ជាក់របស់ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ខៀវ កញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំក្រុម ការងារមួយក្រុម ទៅប្រទេសអ៉ីរ៉ង់ រយៈពេល៥ថ្ងៃនេះ គឺដើម្បីចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធនឹង វិស័យព័ត៌មាន រវាងប្រទេសទាំងពីរ។

គួរកត់សំគាល់ថា លោក ខៀវ កញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រុមការងារ តែងធ្វើដំណើរទៅបណ្តាប្រទេសមួយចំនួនជារៀងរាល់ឆ្នាំដើម្បីចូលរួមចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយប្រទេសដទៃទៀត លើវិស័យព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមួយនេះ ឲ្យមានការរីកចំរើនកាន់តែខ្លាំងនៅទូទាំងប្រទេសកម្ពុជា៕