(ពោធិ៍សាត់)៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ធ្វើការកោះហៅមកបំពេញសាវតាជាតិ ថតរូប និងធ្វើការអប់រំបញ្ឈប់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលត្រូវកោះហៅ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន មានឈ្មោះ ធី ថូ ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ ថុល ធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ការកោះហៅជនសង្ស័យទាំង២នាក់ មកនាពេលនេះ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពី ប្រជាពលរដ្ឋបានរាយការណ៍មកថា ជនសង្ស័យទាំង២ មានជាប់ពាក់ព័ន្ធ​ករណីប្រើ​ប្រាស់​​គ្រឿងញៀនខុសច្បាប់ ដើម្បីមកធ្វើសាវតាជាតិ ថតរូប និងធ្វើការអប់រំបញ្ឈប់ មានការធានាត្រឹមត្រូវពីអាណាព្យាបាលច្បាស់លាស់ទើបឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ លោកអធិការបានបញ្ជាក់​ផងដែរថា ក្នុងករណីមិនរៀងចាលនៅតែបន្ត ត្រូវចាត់ការតាមផ្លូវច្បាប់៕