(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងវេទិកាស្ដីពី បន្តរួមគ្នាជំរុញការពាក់មួកសុវត្ថិភាព​ សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅកម្ពុជា ដែលបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។

វេទិកានេះ ក៏មានការចូលរួមពីលោករដ្ឋលេខាធិការសាធារណការ និងដឹកជញ្ជូន, លោក មិន ម៉ាណាវី, លោក គឹម បញ្ញា, និពន្ធនាយកនៃអង្គភាពសារព័ត៌មួយចំនួន និងអ្នកសារព័ត៌មានជាច្រើននាក់ទៀត ដែលចូលរួមសហការៀបចំដោយអង្គការ AIP, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងក្លឹបអ្នកកាសែតកម្ពុជា៕