(ភ្នំពេញ)៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ​បើក​សវនាការ​សំណុំរឿង​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១រូប​ករណី​ដឹកនាំ​កុបកម្ម​ និង​ចូលរួម​ចលនា​កុបកម្ម​ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ប្លង់​ សំណាង​ ជា​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ។

សូមជំរាប​ថា​ សាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បានផ្តន្ទាទោសមន្ត្រីនិង​សកម្មជន​គណបក្សសង្គ្រោះជាតិចំនួន១១នាក់ចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ ។

ជនជាប់ចោទទាំង១១នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ចូលរួមក្នុងចលនាកុបកម្ម តាមមាត្រា៤៥៧ នៃក្រមព្រហ្មទណ្ឌ និង បទដឹកនាំកុបកម្ម តាមមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕