(ព្រៃវែង)៖ ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដឹកនាំដោយលោក នី សម្បត្តិ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាលជាមួយ សមាជិក-សមាជិកា ស.ស.យ.ក មកពី ១៣ឃុំ សរុបចំនួន ២៣៦នាក់ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

នាឱកាសនោះ លោក នី សម្បត្តិ បានផ្តល់ជាគំនិតថ្មីៗ លើកទឹកចិត្តដល់យុវជនយើងឲ្យខិតខំសិក្សា ចេញឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសង ដោយចាប់យកវិស័យកីឡាមកជំនួសវិញ ជាពិសេសត្រូវចេះឆ្លៀតឱកាសរៀនរកប្រាក់ចំណូល ក្រោយពេលទំនេរពីការសិក្សា។  

លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងនាំយកអំណោយ មានមួកសុវត្ថិភាពចំនួន ៦០មួក និងថវិកាក្នុងម្នាក់ៗ  ១ម៉ឺនរៀល ចែកជូនដល់ សមាជិក-សមាជិកា ស.ស.យ.ក ដែលបានចូលរួមសរុបចំនួន ២៣៦នាក់ ផងដែរ៕