(ភ្នំពេញ)៖ នៅម៉ោងជិត៧ព្រឹកនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡងរួចហើយ នៅវិទ្យាល័យព្រះស៊ីសុវត្ថិរួចហើយ, ដោយលោករដ្ឋមន្រ្តីបានអះអាងថា ឆ្នាំនេះសកម្មភាពសិស្សនៃការចូលរួមប្រឡងបាក់ឌុបមានភាពល្អប្រសើរ ដោយសិស្សភាគច្រើនបានគោរពតាមលក្ខខណ្ឌនៃការប្រឡងរបស់សាលា។

លោក ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា លោកបានសង្កេតឃើញសកម្មភាពរបស់សិស្ស មានសភាពល្អប្រសើរដោយសិស្សពុំបាននាំយកនូវរបស់ហាមឃាត់តាមខ្លួនចូលមកសាលាទេ។ មិនខុសពីការលើកឡើងរបស់លោកបណ្ឌិត ហង់ ជួនណារ៉ុន នោះទេ។  

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅតាមសាលារៀនបានឲ្យដឹងថា ជាការកត់សំគាល់ ការឆែកឆេរសិស្សភាគច្រើន មិនបានយកព្រីយ៉ុងតាមខ្លួនចូលក្នុងបន្ទប់ប្រឡង ដូចការពីប្រឡងលើកមុនៗនោះទេ។

សូមជំរាបថា បន្ទប់ប្រឡង ៣,៧៨១បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនទាំងជាង ៩ម៉ឺននាក់។ នៅវិទ្យាល័យព្រះស៊ីសុវត្ថិគេសង្កេតឃើញមាន សិស្សបានធ្វើដំណើរមកដល់តាំងពីព្រលឹមស្រាងៗ។

ការប្រឡងបាក់ឌុបនេះ ត្រូវបានបែងចែកជាងពីរផ្នែក គឺផ្នែកវិទ្យាសាស្រ្តសង្គម និងថ្នាក់វិទ្យាសាស្រ្ត។ សម្រាប់ថ្ងៃទី២២ ខែសីហា ចាប់ពីម៉ោង៧៖៣០នាទីដល់ម៉ោង ១៥៖៣០នាទី និងសម្រាប់ថ្ងៃទី២៣ ខែសីហា ចាប់ផ្តើមពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១៤៖០០នាទី៕