(ភ្នំពេញ​)៖​ នៅថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក​ (​យប់​៨​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​ (​ប្រុស​៧​នាក់​)​ រង​របួសធ្ងន់​ ១០​នាក់​​ និង​របួសស្រាល​៣​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៧​គ្រឿង​ និង​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​,​ ថ្មើរជើង​១​នាក់ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​១​លើក​, ​បត់​គ្រោះថ្នាក់​២​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៤​នាក់​ (​យប់​៣​នាក់​)​។​

នៅថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ២,៦៨៣​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,១៧១​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១,៥១២​គ្រឿង​ ៕