(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នឹងរៀបចំបើកមហោស្រពតន្ត្រីចម្រៀង សម័យថ្នាក់ជាតិ២០១៦ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅស្ទូឌីយ៉ូទូរទស្សន៍ជាតិ ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះបើយោងតាម សេចក្តីលិខិតអញ្ជើញរបស់ក្រសួងព័ត៌មាន។

ចំណែកការប្រឡងផ្តាច់ព្រ័ត្រ និងបទមហោស្រពតន្រ្តីចម្រៀងសម័យ ថ្នាក់ជាតិ ២០១៦ នឹងប្រារព្ធធ្វើនៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសាលមហោស្រពចតុមុខ៕