(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយទាប ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី និងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ផាន់ រតនា បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ស្ថិតនៅចំណុច ខាងកើតស្ពានទន្លៀង ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះបានឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ០៥នាក់នេះ កម្លាំងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលមានឈ្មោះ ហ៊ីន ចំប៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងចាប់យកបានថ្នាំញៀនប្រភេទ ម៉ាទឹកកក បានចំនួន ០៦កញ្ចប់់ និងទូរស័ព្ទចំនួន០២គ្រឿង។

លោកបានបន្តទៀតថា  បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើរួចរាល់ហើយ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក៏បានបញ្ចូន ជនសង្ស័យនោះទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនបានទិញថ្នាំញៀន ហើយយកទៅលក់បន្តទៅអោយអ្នកប្រើប្រាស់ចំនួន ០៤នាក់ទៀត ដែលមានឈ្មោះ៖

០១, រិន ស្រីរ័ត្ន ភេទស្រី ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០២,ឈ្មោះមុី  រិទ្ធ ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០៣,ឈ្មោះខៃ ដារ៉ា ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង
០៤, ឈ្មោះយង់ ពេជ្រឌីរ៉ា ភេទប្រុស ទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយពីបានទទួលចម្លើយសារភាពពីជនសង្ស័យ កម្លាំងក៏បានបន្តរចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានការពាក់ព័ន្ធទាំងនោះភ្លាមៗ និងបាន ចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមាន៖

០១, ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០៨កញ្ចប់
០២, ទូរស័ព្ទចំនួន០៤គ្រឿង
០៣, នាឡិកា ចំនួន០១
០៤, លុយខ្មែរ ចំនួន៧ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕