(ភ្នំពេញ)៖ ក្រុមជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ដាក់ប្រាក់ពីជនរងគ្រោះ បានសម្រេចហើយ តែរត់មិនរួច ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវសហការនិង កម្លាំងនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រ លេខ៦ ដេញតាមប្រម៉ាញ់ចា ប់ក្របួចជាប់ភ្លាមៗ បន្ទាប់ពីកើតហេតុជិត ១ម៉ោងក្រោយ។

ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាបចោរឆក់ទាំង ២នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង ៩៖០០នាទី យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិបឹងឈូក ស ង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ឲ្យដឹងពីដំណើររឿ ងនៃការបង្ក្រាបចោរឆក់នេះថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីជនរងគ្រោះថាមានករណីឆក់ កាបូបស្ពាយដាក់ប្រាក់ភ្លាម កម្លាំងនគរបាលខណ្ឌបានធ្វើការកំណត់ ភិនភាគបោះដៃតាមវិទ្យុទាក់ទងប្រទាក់ក្រឡាគ្នា ដោយសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ គីឡូម៉ែត្រលេខ៦ ដេញតាមទៅប្រម៉ាញ់ចាប់ក្របួច ជនជាចោរឆក់ ២នាក់បានភ្លាមៗ ដោយដកហូតម៉ូតូ ១គ្រឿងម៉ាកហុង ដាសង់ប៊ិចសេ ១១០ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BC-២៩២២ ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ក្រោយប ង្ក្រាបឃាត់ខ្លួនជនត្រូវសង្ស័យទាំង២នាក់បាន ស្រាប់តែកាបូ បស្ពាយរបស់ជនរងគ្រោះត្រូវបាន បាត់ទាំងស្រុងរួមជាមួយថវិកា ១៣០០ ដុល្លារ និងទូរស័ព្ទដៃ ១គ្រឿងផងដែរដែល ជារបស់ជនរងគ្រោះ ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យត្រូវ ឃាត់ខ្លួនមានឈ្មោះទួន មករា ភេទប្រុស អាយុ៣០ឆ្នាំនិង ម្នាក់ទៀតឈ្មោះសេត ហេង អាយុ២៤ឆ្នាំ ជនត្រូវសង្ស័យ ទាំង២នាក់មានមុខរបរ មិនពិតប្រាកដនិងស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រីឯជនរ ងគ្រោះមានឈ្មោះសៀក ទៀង ភេទស្រី អាយុ៦២ ឆ្នាំ មាន មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៥ ក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ក្រុមជនសង្ស័យជាចោរឆក់ និងវត្ថុតាងត្រូវបន្តឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕