(ក្រុងរីយ៉ូ)៖ នៅសល់តែប៉ុន្មានម៉ោងទៀតទេ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ត្រូវបានបញ្ចប់ហើយ ដោយមានអត្តពលិកអាមេរិក ឈរនៅលេខ១ ឈ្នះមេដាយច្រើនជាងគេ។

តាមរយៈគេហទំព័រផ្លូវការរបស់ Rio 2016 បានឲ្យដឹងថា នៅសល់តែប្រភេទកីឡាតេក្វាន់ កីឡាទ្រីយ៉ាត្លុង កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាវាយកូនហ្គោល កីឡាប្រដាល់ និងកីឡារត់ម់លារ៉ាតុង ផ្នែកបុរសមិនទាន់បញ្ចប់ ក្នុងចំណោម ២៨ប្រភេទកីឡា ចែកចេញជា ៣០២វិញ្ញាសាប្រកួត និង ៤១ប្រភេទវិញ្ញាសាសំដែង ក្នុង Olympic Games លើកទី៣១ នៅតំបន់អាមេរិកឡាទីននេះ។

ជាមួយគ្នានោះ មេដាយសរុបចំនួន ៩២៩គ្រឿង (មាស២៩៤ ប្រាក់២៩៤ និងមេដាយសំរឹទ្ធ៣៤១) ក៏បានធ្វើក៏បានធ្វើការបំពាក់ជូនអត្តពលិកជយលាភី មកពី៨៦ប្រទេសដែលបានឈ្នះ មេដាយរួចរាល់ផងដែរ ដោយអត្តពលិកអាមេរិកឈ្នះបាន ១១៦គ្រឿងច្រនជាងគេ គិត្រឹមព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហានេះ។

កម្ពុជា នៅសល់១ប្រភេទកីឡាទៀតដែរ គឺកីឡាករ នីកូរត់ម៉ារ៉ាតុងផ្នែកបុរស ចាប់ផ្តើមម៉ោង ៧៖៣០នាទីយប់នេះ ម៉ោងនៅកម្ពុជា ក្រៅពីអត្តពលិក ៥នាក់ ផ្សេងទៀតបានបញ្ចប់ការ និងបរាជ័យអស់ហើយ៕