(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីកែសម្រួលនិង បំពេញ បន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជន ចំនួន២ស្រុកគឺ ភ្នំព្រឹក និងស្រុកកំរៀង ដែលរៀបចំនៅសាលប្រជុំទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកដើម្បីពង្រឹងរចនា សម្ព័ន្ធ ដើម្បីផ្លាស់ប្តូរ យោបលប្រកប ដោយប្រសិទ្ឋភាពខ្ពស់ ត្រៀមខ្លួនក្នុងការ រៀបចំបោះឆ្នោត ឃុំ-សង្កាត់២០១៧ នាពេលខាងមុខនេះនិងការបោះឆ្នោតថ្នាក់ជាតិ ២០១៨ និងបញ្ជ្រាបកម្មវិធី នយោបាយគោលការណ៏ គោលនយោបាយ និងសេចក្តីសម្រេចិត្ត នានារបស់គណបក្ស ក្នុងស្រទាប់យុវជនដោយមាន ការគាំទ្រពីថ្នាក់ដឹកនាំគណបក្ស។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរ ដល់ប្រជាពល រដ្ឋណ ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ សូមរូតរះទៅធ្វើ ឲ្យបានគ្រប់ៗគ្នា ពីព្រោះ បើគ្មានអត្តសញ្ញាណប័ណ្ណ យើងមិនអាចចុះឈ្មោះបោះឆ្នោត និងមិនបាន ចូលរួមបោះឆ្នោតបានទេ និងចាំថា ចាប់ពីថ្ងៃទី០១ ខែ កញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ទៅ គ ជ ប និងចាប់ផ្តើម ចុះឈ្មោះ បោះឆ្នោតហើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានរំពឹងថា អង្គប្រជុំដែលបានកែសម្រួល និងបំពេញ បន្ថែមសមាសភាពក្រុមការងារ យុវជនគណបក្សប្រជាជន២ស្រុក នា ព្រឹកនេះ និងខិតខំ យកចិត្តទុកដាក់កិច្ចការងារបក្សតាមមូលដ្ឋាន អស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតី យក ចិត្តទុក ដើម្បីត្រៀមពង្រឹងកិច្ចការងារបក្ស ឆ្ពោះទៅកាន់ការបោះ ឆ្នោតថ្នាក់ក្រោមជាតិ និថ្នាក់ជាតិទទួលជោគជ័យនាពេលខាងមុខ៕