(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមនុស្ស១៤នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១២នាក់ មុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ០.០៧​ក្រាម​,​ ១​កញ្ចប់​ធំ​និង​៦​កញ្ចប់​តូច និងមេ​តំ​ហ្វេ​តា​មីន ​(wy) ១០​គ្រាប់​ និង​កន្លះ​គ្រាប់​។

ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន៖ រាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកំពង់ចាម បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់ ,ខេត្តកំពង់ឆ្នាំ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ខេត្តសៀមរាប បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់៕