(កណ្តាល)៖​ តូបលក់ស្បែកជើង​ចំនួន៨តូប ក្នុងផ្សារកន្តួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងនាកណ្តាលយប់ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០១៦​ នេះ​ ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយមីង​ ឃុំបាគូ​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

លោក ជុន​ វណ្ណី​ មេបញ្ជារការកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់ភ្នាក់ងារ Fresh News ទាំងកណ្តាលយប់នេះថា​ ការឆេះតូបក្នុងផ្សារកន្ទួតនេះ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ​ ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិក៏ពុំទាន់ដឹងថា មានចំនួនប៉ុន្មានដែរ​ លោកគ្រាន់តែបញ្ជាក់ថា គិតត្រឹមម៉ោងជាង១២នេះ​ តូបលក់ស្បែកជើងចំនួន៨តូប​ ត្រូវបានអគ្គិភ័យ​បំផ្លាញទាំងស្រុង​៕