(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចតែងតាំងលោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។

ការតែងតាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាសម្រេចកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ ហើយសេចក្តីសម្រេចនេះ ត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ៕