(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍ ​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន ៨លើកបណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៥នាក់  និងរបួសស្រាល១នាក់។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង ៨លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន១១គ្រឿង រួមមាន ម៉ូតូ​ ចំនួន៣គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង យានផ្សេងៗ ចំនួន២គ្រឿង  និងអ្នកថ្មើរជើង៣នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា ​មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ ​​ចរាចរណ៍រួមមាន ល្មើសល្បឿន ៤លើក  (ស្លាប់១នាក់), មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់) ,  ស្រវឹង១លើក (ស្លាប់២នាក់) , និងប្រជែងគ្រោះថ្នាក់១លើក (ស្លាប់២នាក់) ក្នុង​នោះ​អ្នក​​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៣នាក់ ​ (ថ្ងៃ)។

ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់​​បញ្ជាក់​ឲ្យដឹង​ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍ ​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ ទូទាំងប្រទេស​មាន ចំនួន​៣៧៣២គ្រឿង ​ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន១៥២៦គ្រឿង ​និងពិន័យ​សរុប ចំនួន២២០៦គ្រឿង៕