(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​១០​ករណី​ ​ឃាត់មនុស្ស​១២​នាក់ ​(​ស្រី​១នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ​៦​នាក់ និងមុខសញ្ញា​ប្រើប្រាស់​១៣​នាក់ និងដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ០,៥៣​ក្រាម​,​ ២​កញ្ចប់​ធំ​និង​២៨​កញ្ចប់​តូច ​មេ​តំ​ហ្វេ​តា​មីន​(wy)៧.៨៨​ក្រាម​ និង​១៥​គ្រាប់​​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប​២​ករណីឃាត់៣នាក់, ​កណ្ដាល បង្ក្រាប២​ករណី ឃាត់ខ្លួន​៤​នាក់, ​បន្ទាយមានជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, ​កំពង់ចាម បង្ក្រាប១​ករណី​ ឃាត់ខ្លួន​៥នាក់, ​កំពង់ស្ពឺ បង្ក្រាប៣​ករណី​ ឃាត់ខ្លួន៤នាក់ និង​បាត់ដំបង បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់៕