(ភ្នំពេញ)៖ បុរសស្រវឹងម្នាក់បានបើករថយន្ត Camry បាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-6657 តាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំដែល ស្ថិតនៅតាមផ្លូវ៤៨៨ ជិតStarmart SuperDuper ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញបុរសស្រវឹងម្នាក់នេះ បើករថយន្តបង្កខាងលើ យ៉ាងលឿនតាមផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកផ្លាកវីងវេលុយហើយក៏បានបើកជ្រុលទៅបុករះម៉ូតូកង់បី លក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងរថយន្ត បង្កផងដែរ តែក្នុងហេតុការណ៌ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គឺ ខូចខាតសម្ភារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯវត្ថុតាងត្រូវបានខាងជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។