(កែប)៖ ផ្ទះប្រជាពលរដ្ឋ ២០ខ្នង និងក្រោលគោចំនួន០២ ត្រូវប៉ើងដំបូល និងជញ្ជាំង ក្នុងនោះស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ០១ផងដែរ ត្រូវខ្យល់កន្ត្រាក់បោកបក់ឲ្យដួលរលំ និងខូចខាត នៅម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ខាងលើ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វឡើយ។ ក្រោយហេតុការណ៍កើតគ្រោះធម្មជាតិនេះភ្លាម ថ្នាក់ដឹកនាំក្រុង ខេត្ត និងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីវាយតម្លៃផលប៉ះពាល់ និងការខូចខាត៕