(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរៀបចំប្រឡងជ្រើសរើស បេក្ខជនឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌថ្មីរបស់ក្រសួងចំនួន៣៤កន្លែង នៅតាមអង្គភាពនានា ចំណុះក្រសួងរ៉ែ និងថាមពលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លក្ខខណ្ឌជ្រើសរើសបេក្ខជនទាំងអស់ត្រូវមាន៖ សញ្ជាតិខ្មែរ, អាយុចន្លោះពី១៨ ដល់៣០ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើឡើងទៅ។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧៖៣០ដល់ ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០ដល់ ម៉ោង១៧៖០០នាទី នៅនាយកដ្ឋានបុគ្គលិក (ជាន់ទី១) ក្រសួងរ៉ែ និងថាមពល ស្ថិតនៅអគារលេខ៧៩,៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ និងថាមពលទាំងស្រុង៖​​