(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដើម្បីធ្វើជា ឯកសារយុទ្ធសាស្ត្រថ្មីមួយ សម្រាប់អនុវត្តរយៈពេលវែង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបនឹងការវិវត្តដ៏លឿន នៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា​ និងពិភពលោក។

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីសេចក្តីព្រាង «ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥» ត្រូវបាន រៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅក្រសួងសេដ្ឋកិច្ច ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំខាងលើនេះ បានបញ្ជាក់ថា  «ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥» ជាឯកសារដ៏មានសារសំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ ក្នុងដំណាក់កាលថ្មីរបស់កម្ពុជា៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖