(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍ ​នៅ​​ទូទាំង​ប្រទេស​កើតឡើងចំនួន៥លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រង​​​​របួសធ្ងន់៤នាក់ និងរបួសស្រាលម្នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៥លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្តសរុបចំនួន៨គ្រឿង រួមមានម៉ូតូ​ចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង យានផ្សេងៗចំនួន១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ, និងមិនប្រកាន់ស្តាំ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៦នាក់ (យប់២នាក់)។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៩៦១គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន១៣១២គ្រឿង ​និងពិន័យ​សរុបចំនួន១៦៤៩គ្រឿង៕