(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥​ករណី​ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ៦​នាក់ និងដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ៥.៩៥​ក្រាម​, ៥​កញ្ចប់​ធំ​ និង​៣៩​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ នគរបាល​កណ្ដាល​ បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់, ​ព្រះ​សីហ​នុ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, ​មណ្ឌល​គី​រី បង្ក្រាប១​ករណីឃាត់ខ្លួនម្នាក់, ​កំពង់ឆ្នាំង​  បង្ក្រាប១​ករណី​​ឃាត់ខ្លួន​២​នាក់​ និង​បន្ទាយ​មាន​ជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់៕