(ភ្នំពេញ)៖ បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ សីហា ខាងមុខនេះ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើន ពិតជាមានការព្រួយបារម្ភ​ក្នុងការជ្រើសរើស​គ្រឹះស្ថានឧត្តមសិក្សាមួយនៅក្នុងប្រទេសប្រកបដោយគុណភាព។ រីឯមួយចំនួនទៀតក៏ចង់បន្តទៅរៀន នៅក្រៅប្រទេសដែរ។

វាពិតជាចាំបាច់ណាស់ ដែលសិស្សានុសិស្ស និងអាណាព្យាបាល សិក្សាស្រាវជ្រាវឱ្យបានច្បាស់ មុននឹងសម្រេចចិត្តចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ណាមួយប្រកបដោយគុណវុឌ្ឍអប់រំ ហើយ​សញ្ញាបត្រមានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឆ្លើយតបទៅ នឹងការប្រកួតប្រជែងលើទីផ្សាការងារជាតិ និងអន្តរជាតិ។ ដោយឡែកសម្រាប់សិស្សានុសិស្ស ដែលចង់ទទួល​ការអប់រំថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក ឬស្តង់ដារអាមេរិកាំង ចាំបាច់ត្រូវស្គាល់ប្រព័ន្ធអប់រំនៅអាមេរិកឱ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។

គ្រប់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យដែលមានស្តង់ដារអប់រំបែបអាមេរិកាំង កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យពីរឆ្នាំសិក្សាដំបូង និស្សិតត្រូវសិក្សារាល់មុខ​វិជ្ជាមូលដ្ឋានដែល​ផ្តោតទៅ លើចំណេះដឹងទូទៅ មុននឹងការសិក្សាមុខវិជ្ជាជំនាញពីរឆ្នាំចុងក្រោយ។ កម្មវិធីសិក្សាពីរឆ្នាំដំបូងនេះ ហៅថាកម្មវិធីចំណេះដឹងទូទៅ (General Education)។ ដូច្នេះ និស្សិតមិនចាំបាច់ធ្វើ​ការសម្រេចចិត្ត រើសនូវមុខជំនាញ នៅក្នុងការសិក្សារយៈពេលពីរឆ្នាំដំបូងនៃថ្នាក់បរិញ្ញបត្រឡើយ។

ទន្ទឹមគ្នានេះ និស្សិតត្រូវបានបង្រៀនឱ្យចេះប្រើប្រាស់នូវការត្រិះរិះពិចារណា ការប្រើគំនិតភាពជាអ្នកដឹកនាំ ភាពប៉ិនប្រសព្វក្នុងការទំនាក់ទំនង ទេពកោសល្យក្នុងការវិភាគ និងការប្រើប្រាស់​ជំនាញ​ផ្សេងៗទៀត។ ចំពោះបរិយាកាសអប់រំនៅសាកលវិទ្យាល័យបែបអាមេរិកាំង ឬនៅសហរដ្ឋអាមេរិក ជាបរិយាកាសអប់រំបែបការសិក្សាផ្សារភ្ជាប់នឹងការអនុវត្តន៍។ ការអប់រំនេះផ្តោត​សំខាន់ទៅ​លើការពិភាក្សា ការចោទជាសំណួរ និងចម្លើយ ការត្រិះរិះពិចារណា  និងវិភាគឱ្យយល់នូវបញ្ហា មិនមែនទន្ទេញឱ្យចាំមាត់នោះទេ។ លក្ខណៈពិសេសមួយរបស់សាកលវិទ្យាល័យអាមេរិក គឺសញ្ញាបត្រត្រូវបានទទួលស្គាល់ពាសពេញពិភពលោក ។

ដោយឡែក នៅកម្ពុជា មានតែគ្រឹះស្ថានសិក្សាបែបអាមេរិកាំងតែមួយគត់ គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាពអប់រំ និងធនធាន​មនុស្សនៅកម្ពុជា ។ AUPP បានទទួលការគាំទ្រនិងសហការពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងការបង្កើនគុណភាពអប់រំនៅកម្ពុជា។

ដោយកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅអាមេរិក និស្សិតដែលសិក្សានៅ AUPP នឹងទទួលបានសញ្ញាបត្រពីរ (Dual Degree) មួយចេញដោយសាកលវិទ្យាល័យ​ដៃគូនៅសហរដ្ឋមេរិក និងមួយទៀតចេញដោយ AUPP ។

សម្រាប់ព័ត៌មានបនែ្ថម សូមទំនាក់ទំនាក់ទៅលេខ 023 99 00 23 / 012 26 66 31 / 012898124 ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ៕

អាគារ AUPP ថ្មីកំពុងសាងសង់ និងគំរោងបញ្ចប់នៅដើមឆ្នាំក្រោយនេះ