(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងមានជំនួប២នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ក្នុងនោះមានជំនួបជាមួយអគ្គរាជទូតម៉ាឡេស៊ី និង អគ្គរដ្ឋទូតកូរ៉េខាងត្បូង។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការរដ្ឋសភា។

លោក ដាតុស្រ៊ី ហាសានម៉ាឡេក (H.E. Mr. Dato’SriHasanMalek) ឯកអគ្គរាជទូតម៉ាឡេស៊ី ទើបតែងតាំងថ្មីប្រចំានៅកម្ពុជា នឹងត្រូវអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន នៅវេលាម៉ោង៩:០០នាទីព្រឹក។ ដោយឡែក លោក ចាង យុនហ្គន់ (H.E.Mr. Jang Yun Gon) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ទើបតែងតាំងថ្មី នឹងត្រូវអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវេលាម៉ោង១០:០០នាទីព្រឹកផងដែរ៕