(ភ្នំពេញ)៖ លិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ញើជូនលោក ឡុង រី បានឲ្យដឹងថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពុំយល់ទាស់នឹងការស្នើសុំរបស់លោក ឡុង រី តំណាងរាស្រ្តខេត្តបន្ទាយមានជ័យទេ ក្នុងការសុំជួបជនត្រូវចោទឈ្មោះ អ៊ុំ សំអាន នៅពន្ធនាគារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ, ប៉ុន្តែតម្រូវឲ្យអ្នកចូលជួបត្រូវអនុវត្តទៅតាមបញ្ជាផៃ្ទក្នុងរបស់ពន្ធនាគារ។

សូមជំរាបថា លោក ឡុង រី បានដាក់ពាក្យស្នើសុំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សុំជួបសួរសុខទុក្ខលោក អ៊ុំ សំអាន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦៕