(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការមួយព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នោះ តុលាការកំពូល នឹងចេញសេចក្តីសម្រេច​មួយលើសំណុំរឿងនៅក្រៅ​ឃុំរបស់ លោក អ៊ុំ សំអាន សមាជិកជាន់ខ្ពស់​របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ។

លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (​បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​) និងបទញុះញង់ឲ្យមានការរើសអើង» ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស៕