(ភ្នំពេញ)៖ ធានាថាកក្រើក ជាមួយនឹងកម្មវិធី ប្រគំតន្ដ្រីស្រាបៀរលីអូ ដែលនឹងប្រារព្ធធ្វើនៅក្លឹប ៣៣៣ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នា។

ជាក់ស្ដែងនៅថ្មីៗនេះ ថ្ងៃទី១២ ខែសីហាព្រឹត្ដិការណ៍នេះ ក៏បានប្រារព្ធធ្វើនៅក្នុងក្លឹប Gold Town ខេត្តបន្ទាយមានជ័យផងដែរ ជាកន្លែងដែលអតិថិជន ទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យដែលអាចកើត មានឡើងគ្រប់ពេល ជាមួយស្រាបៀរលីអូ ហើយរាល់ការកុម៉្មងទិញស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនពី ស្រាបៀរលីអូ។

នេះជាកម្មវិធីដំបូងបង្អស់ ដែលធ្វើឲ្យអតិថិជនមាន ភាពភ្ញាក់ផ្អើលដោយពួកគាត់ អាចស្នើសុំបទចម្រៀងដែលខ្លួនពេញចិត្ត ដើម្បីឲ្យកញ្ញា មាស សុខសោភា ច្រៀងផ្ទាល់នៅលើឆាក។

សូមចូលរួមសប្បាយរីករាយ ជាមួយស្រាបៀរលីអូ ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល!