(តាកែវ)៖ នៅវេលាម៉ោងប្រមាណ៩៖៤៥នាទីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរឆ្ពោះទៅខេត្តតាកែវ​ ដើម្បីជួបជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ នៅសាលាខេត្តតាកែវ ប៉ុន្តែនៅតាមផ្លូវសម្តេច​បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ក្មួយៗសិស្សានុសិស្សនៅតាមបណ្តោយផ្លូវ និងចូលផ្សារជួបអាជីវករ និងកន្លែងផ្សេងៗមួយចំនួនទៀត៕