(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែសីហានេះ​ បានកំពុងចុះជួបសំណេះ​សំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ​ ជាស៊ីម តាកែវ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ និងបានឧបត្ថម្ភអគារសិក្សា១ខ្នង ៣ជាន់ ១៨បន្ទប់។

ក្នុងឱកាសចុះសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការស្វាគមន៍យ៉ាង​កក់ក្តៅបំផុតពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ​ ជាស៊ីម តាកែវ ប្រកបដោយ​ភាពរីករាយ។

បន្ទាប់បញ្ចប់ការជួបសំណេះសំណាលជាមួយនឹង លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សិស វិទ្យាល័យជាស៊ីម តាកែវ និងឧបត្ថម្ភអគារសិក្សា រួចមកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តចុះជួប​សំណេះសំណាលជាមួយគ្រូ និងសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន តាកែវ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រូ និងសិស្សដែលកំពុងសិក្សាផងដែរ៕