(ភ្នំពេញ)៖ នៅថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក​ (​យប់​៦​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ រង​របួសធ្ងន់​១៥​នាក់ ​និង​របួសស្រាល​៧​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​ និង​រថយន្ត​ធុន​ធំ​១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​, ​ស្រវឹង,​ មិន​គោរព​សិទ្ធិ​,​ បត់​គ្រោះថ្នាក់​,​ មិន​ប្រកាន់​ស្តាំ​ និង​ប្រជែង ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​២២​នាក់​ (​យប់១៤​នាក់​)​។​

​នៅថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ២,៩៨៨​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,២៣៦​គ្រឿង​ និង​ពិន័យ​សរុប​ចំនួន​១,៧៥២​គ្រឿង​ ៕