(ហ្សាកាតា)៖ យោងតាមសារព័ត៌មានស៊ិនហួរ ចុះផ្សាយនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក​ Joko Widodo នៅល្ងាចថ្ងៃចន្ទនេះ បានសម្រេចចិត្តបញ្ចប់អាណត្តិ របស់រដ្ឋមន្ត្រីថ្មី នៃក្រសួងថាមពល និងធនធានរ៉ែ, លោក Archandra Tahar បន្ទាប់ពីមានពាក្យ ចចាមអារាមមួយ ដែលថាលោកមានសញ្ជាតិចំនួន២។ នេះបើតាមការប្រកាសពី រដ្ឋមន្ត្រីក្រសួងរដ្ឋលេខាធិការដ្ឋានឥណ្ឌូនេស៊ី លោក Pratikno បានឲ្យដឹងយ៉ាងដូច្នេះ៕