(ភ្នំពេញ)៖​ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែសីហានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ ចាប់ផ្តើមចុះឈ្មោះនៅថ្ងៃនេះ!។

ប្រភពព័ត៌ដដែលបញ្ជាក់ទៀតថា បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ - I Am a Role Model 7th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អ នៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាង អំពើល្អអោយកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

* លក្ខ័ណចូលរួម:

១-ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ
២-Like/Share Page សម្តេចតេជោ
៣-ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម
៤-ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា
៥-មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃ
៦-មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ
៧-ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រសម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធីនេះគឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពី ថ្ងៃទី ១១-១៩ ខែសីហា ឆ្នាំ២០១៦នេះ។ សូមអានការណែនាំបន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php