(ថៃ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅមុននេះបន្តិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់​​ក្នុងករណី​បំផ្ទុះ​គ្រាប់​បែកពីរកន្លែងផ្សេងគ្នានៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៤នាក់ ខណៈអ្នករបួសសរុប​នៅមិនទាន់ដឹងច្បាស់។

បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នា​នៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង២៣នាក់​រងរបួស ក៏កើតមាន​ករណីផ្ទុះគ្រាប់បែកថ្មីមួយទៀត នៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្សម្នាក់ និងមិនទាន់ដឹងពីអ្នករងរបួស។

សូមជំរាបថា កាលពីយប់មិញមានករណី ផ្ទុះគ្រាប់បែក២គ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) បណ្តាលឲ្យស្រ្តីម្នាក់ ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រស្លាប់ ក្នុងនោះរងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស៕