(ថៃ)៖ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នា​នៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់សម្លាប់ និង២៣នាក់​រងរបួស នៅពេលនេះមានករណីផ្ទុះគ្រាប់បែកថ្មីមួយទៀត នៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្សម្នាក់ និងមិនទាន់ដឹងពីអ្នករងរបួស នេះបើយោងតាមសារព័ត៌មានថៃ ចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃសុក្រនេះ។

សូមជំរាបថា កាលពីយប់មិញមានករណី ផ្ទុះគ្រាប់បែក២គ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) បណ្តាលឲ្យស្រ្តីម្នាក់ ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រស្លាប់ ក្នុងនោះរងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស៕