(ភ្នំពេញ)៖ នាយកសាលានាយទាហានសកម្ម ត្មាតពង លោកឧត្តមសេនីយ៍ឯក ផុត សាវ៉ាត បានទទួល មរណភាព នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យប្រទេសថៃ។

លោកឧត្តមសេនីយ៍ឯក ផុត សាវ៉ាត ជាអតីតមេបញ្ជាការកងពលទី៤ ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៧។ លោកឧត្តមសេនីយ៍ បានធ្លាក់ខ្លួនឈឺ ហើយត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯប្រទេសថៃ រហូតទទួលមរណភាពនៅថ្ងៃនេះតែម្តង។

សពរបស់លោកឧត្តមសេនីយ៍ ត្រូវបានសាច់ញាតិតម្កល់ទុកធ្វើបុណ្យ នៅផ្ទះបូរីប៉េងហួត គីឡូម៉ែត្រលេខ៦។ នៅថ្ងៃនេះលោក ឧត្តមសេនីយ៍ឯក ហេង សាវឿន មេបញ្ជាការរងអង្គរក្ស ក៏ទទួលមរណភាពដែរ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។

សពលោកឧត្តមសេនីយ៍ ដែលមានអាយុ៥៩ឆ្នាំ ត្រូវបានតម្កល់ទុកធ្វើបុណ្យ នៅផ្ទះលេខ៣ ផ្លូវលេខ៣ បូរីបេងហ៊ួត គម្រោងទី៤ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

លោកឧត្តមសេនីយ៍ឯក ផុត សាវ៉ាត

លោកឧត្តមសេនីយ៍ឯក ហេង សាវឿន