(ភ្នំពេញ)៖ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងមួយដោបញ្ជាក់ប្រាប់ទៅកាន់លោក សម រង្ស៊ី ថា សំណុំរឿងព្រហ្មទណ្ឌលេខ៣១២០ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ ត្រូវបានស៊ើបសួរមូលចប់សព្វគ្រប់អស់ហើយ, ដោយសម្រេចបញ្ជូនទៅជំនំជម្រះ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ។

លិខិតជូនដំណឹងនេះបានបញ្ជាក់ថា «សម្រេចបញ្ជូនទៅជំនុំជម្រះលើ៖ ១, ឈ្មោះ អ៉ឹង ជុងលាង ហៅ ម៉ាប់ ឬ កូនជ្រូក ភេទប្រុស កើតថ្ងៃទី២០ ខែ០៣ ឆ្នាំ១៩៩៥។ ទី២៖ ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ភេទប្រុស កើតថ្ងៃទី១៤ ខែ០២ ឆ្នាំ១៩៩០ និងទី៣៖ ឈ្មោះ សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩។

លិខិតជូនដំណឹងនេះ ត្រូវបានបុគ្គលិកការិយាល័យ រដ្ឋបាលគណបក្សសង្គ្រោះជាតិ ឈ្មោះ ឈូន សុខទិត្យ ទទួលទុកជំនួសលោក សម រង្ស៊ី។

ខាងក្រោមនេះ​ ជាលិខិតជូនដំណឹងរបស់ចៅក្រម កោ វណ្ឌី៖