(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គរៀនសូត្រអំពី ការប្រើប្រាស់ប្រពន្ធ័បណ្តាញ ទំនាក់ទំនងសង្គម (Facebook) ដែលមាននាយទាហាន នាយទាហានរងមកពីមូលដ្ឋាន ក្រុងនិងស្រុក ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន ១១៦នាក់។

ក្នុងពិធីនេះលោកនាយចំណង់ ម៉ុន សំអាត ជាគ្រូបង្គោលរបស់ អង្គភាពកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញ និងលើកយកពីរបៀបប្រើ បណ្តាញទំនាក់ទំនង សង្គមមួយចំនួនជូនដល់ នាយទាហាននិង នាយទាហានរងបានស្វែងយល់ មានដូចជា៖ ១.របៀបបង្កើត Facebook ២.គេបង្កើត Facebook ដើម្បីអ្វី ? ហើយអត្ថប្រយោជន៍នៃការលេង Facebook ៣.ត្រូវសសេរបែបណាលើ បណ្តាញសង្គម ឬលេងឲ្យបានល្អ និងទទួលផលចំណេញមកវិញ ៤. Like Share Comment និងមានបទល្មើសបែបណាចំពោះយើង ៥.អ្នកជាប់ទោសបែបណាខ្លះ ចំពោះការសសេរ ឬបង្ហោះរូបភាព វាយប្រហាទៅលើអ្នកដទៃ លើ Facebook ។

នៅក្នុងវគ្គបង្រៀននោះផងដែរ លោកមេបញ្ជាការក៏ផ្តាំផ្ញើ ដែរថាបើមិនចាំបាច់មន្ត្រីអាវុធហត្ថ ទាំងប្រើប្រាស់តែផេកហ្វេសប៊ុក ផ្ទាល់ខ្លួនបានហើយ មិនគួរបង្កើតអាខោន ឬផេហ្វេកប៊ុក ដែលបង្ហាញជាលោហ្គោរបស់ អាវុធហត្ថនៅតាមមូលដ្ឋានក្រុង ស្រុកស្នាក់ការសន្តិសុខទាំងអស់ ប្រើប្រាស់នៅមានកម្រិតក្នុងនោះសំដៅលើ ការសសេរការប្រើប្រាស់រូបភាព មិនសមរម្យជាដើម។ការបើកវគ្គនេៈផងដែរជាការពង្រឹក ទាំងក្រមសីលធម៏ទាំងផ្លូវច្បាប់ក្នុងនាមកំលាំង អាវុធហត្ថជាផ្នែកមួយ ក្នុងក្របខណ្ឌយោធាច្បាប់ ៕