(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចពិភាក្សាជាមួយស្ថានទូតអូស្ត្រាលី លើករណី លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ដែលបានរិះគន់ថា «កម្ពុជាជារបបតិរច្ឆាន»។

សេចក្តីប្រកាសព័ត៌មាន ដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនាពេលនេះ ធ្វើឡើង ក្រោយពេលដែលភាគី កម្ពុជា តាមរយៈ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ បានជួបពិភាក្សាការងារជាមួយ​ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។

ជំនួបខាងលើ បានលើកឡើងពីករណី លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ដែលបានរិះគន់ថា «កម្ពុជាជារបបតិរច្ឆាន» ក៏ដោយសារតែ មានការថ្កោលទោស និងទាមទារ ឲ្យមានការបកស្រាយពីភាគីអូស្ត្រាលី ពីសំណាក់ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ក៏ដូចជាប្រជាពលរដ្ឋជាដើម។

ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ក៏ដូចជា ប្រជាពលរដ្ឋ បានខឹងសម្បារលើពាក្យសំដីរបស់ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ហើយពួកគេក៏បានតវ៉ា និងដាក់ញត្តិទៅកាន់រដ្ឋសភា សមាគមដើម្បីស្នើឲ្យតំណាងរាស្រ្តរូនេះ ចេញមុខមកសុំទោសប្រជាពលរដ្ឋខ្មែរ​ ជាសាធារណៈផងដែរ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖