(ភ្នំពេញ)៖ លោកអ៊ុក ​សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កំពុងដឹកនាំមន្រ្តីនៅក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំមន្រ្តីនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីមន្រ្តីមកពីស្ថាប័ន ពាក់ព័ន្ធដូចជា​ អគ្គព្រះរាជអាជ្ញា​រង និង ព្រះរាជអាជ្ញា​អមសាលាឧទ្ធរណ៍ ,​តំណាងអគ្គស្នងការរង ទទួលផែនគ្រឿងញៀន​,ប្រធានមន្ទីរ គ្រឿងញៀន,​ ប្រធាន​អនុប្រធានការិយាល័យអាជ្ញាធរជាតិ​ ប្រឆាំងគ្រឿង​ញៀន​ និងកោសល្យវិច្ឆ័យ​ និងតំណាងមេបញ្ជាការ កងរាជអាវុធហត្ថ ផ្ទៃប្រទេស​ និងរាជធានីទទួលបន្ទុកគ្រឿងញៀនជាដើម។

កិច្ចប្រជុំព្រឹកនេះ ធ្វើឡើង ផ្តោតសំខាន់ទៅលើនីតិវិធី ជាក់លាក់រួមមួយចំនួន ដូចជា ការប្រគល់ដោយមានការឃ្លាំមើល​, ការញុះញង់ឱ្យលក់ដោយខុសច្បាប់​៕