(ភ្នំពេញ​)៖ នៅថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ (​ស្រី​២​នាក់​)​ រង​របួសធ្ងន់​១១​នាក់​ (ស្រី​៥​នាក់​ )​ និង​របួសស្រាល​ ២៤​នាក់​ (​ស្រី​១៤​នាក់​)​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។ ​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​ និង​រថយន្ត​ធុន​ធំ​ចំនួន​៥​គ្រឿង​,​ យានផ្សេងៗ​១​គ្រឿង​,​ ថ្មើរជើង​ម្នាក់ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​,​ មិន​គោរព​សិទ្ធិ​, ​ងងុយដេក, កត្តា​យានយន្ត​,​ ប្រជែង​,​ មិន​ប្រកាន់​ស្តាំ​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់​ (​យប់​៣​នាក់​ )​ ។​

​នៅថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣,៤៨៤​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៥៤៥​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១,៩៣៩​គ្រឿង​៕